ឯកឧត្តម ឆែ លីឌីន អញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមដេីម្បីសង្គ្រោះជីវិត”

ភ្នំពេញ៖ ឯកឧត្តម ឆែ លីឌីន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល តំណាងឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការ និងជាប្រធានស.ស.យ.ក.វិស័យរ៉ែនិងថាមពល និង លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមដេីម្បីសង្រ្គោះជីវិត”។ ដោយមានការអញ្ជេីញចូលរួមពីតំណាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនស.ស.យ.ក វិស័យរ៉ែនិងថាមពល សរុបចំនួនប្រមាណ ៨០នាក់ ៕
