ឯកឧត្តមបណ្ឌិត ម៉ាត់ សេត ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅភូមិម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតក៏បានឧបត្ថម្ភអង្ករចំនួន៤០០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ ៕
