រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យប្រធានតុលាការ Hennepin County, Fourth Judicial District នៃរដ្ឋ Minnesota សហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក TODDRICK BARNETTE ប្រធានតុលាការ Hennepin County, Fourth Judicial District នៃរដ្ឋ MINNESOTA សហរដ្ឋអាមេរិក អមដោយប្រតិភូ American Council of Young Political Leaders ចូលជួបសម្តែងការគួរសម។
ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនផងដែរ ៕
