សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុប ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រឡង

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១,០៤៩នាក់ នាថ្ងៃទី២ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុប ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រឡង ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងការសិក្សារៀនសូត្រ ៕
