**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក បើកវគ្គបំប៉នជំនាញលើនិតិវិធីពុះច្រៀកចំការមីន ជាមួយមន្ត្រីជំនាញ អាជ្ញាធរមីន ជូនដល់កងកម្លាំងកងទ័ពជើងគោក

ភ្នំពេញ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញលើនិតិវិធីពុះច្រៀកចំការមីន ជាមួយមន្ត្រីជំនាញ អាជ្ញាធរមីន ជូនដល់កងកម្លាំងកងទ័ពជើងគោក ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងវត្តមានចូលរួមតំណាងអជ្ញាធរមីនកម្ពុជា​ ឯកឧត្តម​ តន់​ សារ៉ា​ ប្រធាននាយកដ្ឋាន​ សេដ្ឋកិច្ចសង្គម​ និងគ្រប់គ្រងទិន្ន័យ ។

ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបានការចូលរួមសហការពីអាជ្ញាធរមីន ស៊ីម៉ាក់ NPMEC ឯកឧត្តម អ៊ុច វ៉ាន់ថា បានមានប្រសាសន៏ថា បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិ លើផែនការមីន ស្តីពីគម្រោងសម្តេចតេជោលើសកម្មភាពមីន ក្រោមមូលបទ ( ផ្តល់ដីសុវត្ថភាព បង្កើតស្នាមញញឹម ) ដោយបានការគាំទ្រពីសប្បុរសជន និងមូលនិធិកម្ពុជាឆ្នាំ២០២៥ សម្រាប់ឆ្នាំដំបូងចំណាយប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានគូសបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិលើវិស័យសកម្មភាពមីនរបស់រាជរដ្ឋាភិបាល កងទ័ពជើងគោក បានរៀបចំកងអនុសេនាតូចបោសសម្អាតមីនចំនួន ៤៥កង ។ ១៦កងបានហ្វឹកហ្វាត់ជាមួយស៊ីម៉ាក់ និងNPMEC ហើយបានចូលរួមធ្វើប្រតិបត្តិការបោសសម្អាតមីនតាមលក្ខណៈបច្ចេកទេស និងស្រមតាមបទដ្ឋាន សម្រេចបានលទ្ធផលជោគជ័យប្រកបដោយសុវត្ថភាព និងតាមផែនការកំណត់ ។ ដោយឡែក ២៩កងទៀតនិងបន្តហ្វឹកហាត់នៅឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបន្តទៀតថា ទោះបីជាប្រតិបតិ្តករបោសសម្អាតមីនរបស់កងទ័ពជើងគោក កន្លងមកបានលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែតាមរយៈ ការដកពិសោធន៏ជាក់ស្តែង សង្កេតឃើញថាប្រតិបត្តិបោសសម្អាតមីនកងទ័ពជើងគោក ចាំបាច់ទាមទារការហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនបន្ថែមទៀត ពិសេសជំនាញលើនិតិវិធី ច្រៀកចម្ការមីន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិករបោសសម្អាតមីននាពេលខាងមុខ ដែលលក្ខណៈស្មុគស្មាញ និងហានិភ័យ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក៏បានបញ្ចាក់ពីគោលបំណងនៃវគ្គបំប៉នជំនាញលើនិតិវិធីពុះច្រៀកចំការមីន នាពេលនេះគឺសំដៅកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនឲ្យមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ក្នុងការអនុវត្តន៍កិច្ចការបោសសម្អាតមីនទាំងការគ្រប់គ្រងធនធានមនុស្ស និងមូលដ្ឋានសម្ភារៈឲ្យមានលក្ខណះប្រសើរសមស្រប និងឲ្យយោធិនទាំងអស់យល់ដឹងអំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ជាតិផ្ទុះដែលបន្សល់ទុក្ខពីសម័យសង្គ្រាម ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមីនចំពោះការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងយ៉ាងស្និត ដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌របស់កងទ័ពជើងគោក តាមរយៈការបំពាក់សម្ភារៈផ្សេងៗកន្លងមក ពិសេសការងារហ្វឹកហ្វឺននាពេលនេះ ។

ឯកឧត្តម អ៊ុច វ៉ាន់ថា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ គោរពឲ្យបានហ្មឺងម៉ាត់នូវវិន័យសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងវគ្គ វិន័យ បទបញ្ជាទូទៅ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងមុខជំនាញបច្ចេកទេស និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តារខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់បទពិសោធន៍ល្អៗ ត្រូវពុះពារជំនះរាល់ការលំបាក និងខិតខំរៀនសូត្រឲ្យបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ ៕

អត្ថបទដែលជាប់ទាក់ទង