**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

មន្ទីរបរិស្ថានខេត្តកណ្ដាលបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣

ភ្នំពេញ៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបុកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ផងដែរ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានអោយដឹងថា មន្ទីរបានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក គេចគាំពារបរិស្ថាន ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណ ស្អាត គ្មានសំរាមបានចំនួន៥៩ភូមិ ក្នុងក្រុងតាខ្មៅ មានអ្នកចូលរួមសរុប ២៣៤០នាក់ ស្រី ១៣៦២នាក់ បានចុះអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងច្បាប់បរិស្ថានមួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានចំនួន ០៥ សាលារៀន មានអ្នកចូលរួមចំនួន ២៦៨នាក់ ស្រី១៥៨នាក់ ដោយបានការសហការពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គផងដែរ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ និងកិច្ចសហការរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលនាពេលកន្លងមក ដែលបានចូលរួមសហការយ៉ាងសកម្មបំផុត ដោយបំពេញតួនាទីភារកិច្ចជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន ការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីណែនាំនិងគំរូផែនការងារនានាសំដៅ គាំទ្រដល់ការអនុវត្តមុខងារដែលបានផ្ទេរដោយក្រសួងបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព សំដៅធានាបាននៅសោភ័ណ្ឌភាព ក្រុង-ស្រុក និងកិច្ចគាំពារសុខមាលភាពសាធារណៈជាដើម។

លោកបន្តទៀតថា រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដែលមានការអនុវត្តយ៉ាងផុសផុលជាប្រចាំតាមបណ្ដារដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ បានទទួលអនុវត្តគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ កំណត់ទីលានចាក់សំរាមដែលជាគម្រោងរបស់ធនាគារពិភពលោក និងជំរុញការប្រឡងប្រណាំងផ្ទៃក្នុងភូមិ-ឃុំមានសុវត្ថិភាព វិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះក្រុមការងារខេត្ត បានអនុវត្ត៣ជំហានហើយ ដែលនឹងកំណត់ជ័យលាភីនៅខែមេសាឆ្នាំ២០២៣។

ចំណែកលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ ទាំងលើរចនាសម្ព័ន្ធដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាបុព្វហេតុដ៏សំខាន់នៅក្នុងការឆ្ពោះទៅរកវិបុលភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរបរិស្ថាននៅពេលនេះ ក្នុងគោលបំណងពិនិត្យលើបញ្ហាប្រឈម និងភាពខ្វះចន្លោះនានាដូចជា ការថយចុះនៃគុណភាពបរិស្ថាន រួមមាន៖ បញ្ហាទឹកដីខ្យល់ពីដើម ដែលកត្តាទាំងនេះបានបង្ករការរាំងស្ទះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីរិះរកដំណោះស្រាយ និងកាលានុវត្តភាពជំរុញឲ្យមានការអនុវត្តប្រព្រឹត្តទៅដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង