លោកឧកញ៉ា ជា លាងហុង និងលោកជំទាវ តុប ស្រីនិច បើកសម្ពោធ សណ្ឋាគារ មូនិច (MUNICH HOTEL) និងដាក់ឲ្យដំណើរការទទួលភ្ញៀវជាផ្លូវការ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ សណ្ឋាគារ មូនិច ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ត្រូវបានបើកសម្ពោធ និងដាក់ឲ្យដំណើរការដើម្បីទទួលភ្ញៀវកាលល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមអធិបតីភាព ពីលោកឧកញ៉ា ជា លាងហុង និងលោកជំទាវ តុប ស្រីនិច ព្រមទាំងអគ្គនាយក ពៅ បញ្ញា និងលោកស្រី ហុង លីហួរ និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងកម្មពិធី លោកឧកញ៉ា ជា លាងហុង បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង កសាងសណ្ឋាគារ មូនិច នេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាព លោកបន្តថាជាមោទណៈភាព និងមានអារម្មណ៍សប្បាយរីករាយ ដែលបានសាងសង់សណ្ឋាគារនេះឡើង ហើយសង្ឃឹមយ៉ាងមុតមាំ នឹងមានភ្ញៀវជាច្រើនជួយគាំទ្រ នៅថ្ងៃនេះ និងថ្ងៃខាងមុខដើម្បីប្រកួតប្រជែងក្នុងទីផ្សារ លោកបន្តថា យើងត្រូវស្គាល់ពីខ្លួនឯងច្បាស់ហើយអ្វីដែលជាចំណុចខ្លាំងរបស់យើងនោះគឺ ធ្វើយ៉ាងណា អោយភ្ញៀវដែលមកស្នាក់នៅទាំងអស់ទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព មានអនាម័យ និងមានសុវត្ថិភាពខ្ពស់។
សណ្ឋាគារ មូនិច (MUNICH HOTEL) ធ្វើឡើងជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកលែងកំសាន្តនៅខេត្តព្រះសីហនុ ដែលពេលជាមួយការដាក់អោយប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយគ្នានេះដែរ សណ្ឋាគារ មូនិច (MUNICH HOTEL) បានសាងសង់ឡើង មានទីតាំងនៅក្នុងទីប្រជុំជន និងមានចំងាយត្រឹមតែ 2.5km ពីឆ្នេរអូរឈើទាល បុគ្គលិកមានភាពរួសរាយ រាក់ទាក់ និងទទួលបានការហ្វឹកហាត់ត្រឹមត្រូវ បន្ទប់ស្អាត ធំទូលាយ និងមានច្រើនជម្រើសសម្រាប់ភ្ញៀវ ចំណតឡាន ធំទូលាយ និងមានសន្តិសុខយាមការ 24h/24h សម្រាប់សណ្ឋាគារ (MUNICH HOTEL) មានបន្ទប់សរុបចំនួន 80បន្ទប់ និងចែកចេញជាបីប្រភេទផ្សេងៗគ្នា៖ ទី១. បន្ទប់ស្តង់ដារ ៤៨មានគ្រែមួយ និងគ្រែពីរចំនួន៤៨បន្ទប់ ទី២. បន្ទប់ឌីឡាក់១៦បន្ទប់ មានគ្រែមួយ និងគ្រែពីរ ទី៣. បន្ទប់ VIP មាន១៦ គ្រែមួយ និងមាន Bathtub មួយនៅក្នុងបន្ទប់ទឹក ក្រៅពីបន្ទប់ ក៏មានភោជនីយដ្ឋានសាលប្រជុំ កន្លែងម៉ាស្សា អាងហែលទឹក និង Pool Bar ផងដែរ៕
