**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ជាដៃគូសំខាន់ជួយបណ្តុះបណ្តាលធនធានមនុស្សខ្មែរជំនាន់ថ្មី លើផ្នែកអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ

ភ្នំពេញ៖ ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្ម អស់ជាច្រើនឆ្នាំមកហើយដែរ។

ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះ ក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។

លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។

លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង។

បច្ចុប្បន្ននេះ ស្ថាប័នGIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។

លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន ព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្ម និងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញ ពីថ្មដោយរបៀបណាទៀតផង។

លោក Christoph BUECKER បានសង្គត់ធ្ងន់ថា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្ស និងព្យាបាលថ្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សព្វថ្ងៃនេះ ធនធានមនុស្សខ្មែរជំនាន់ថ្មីមានចំនួនកើនឡើង មានសមត្ថភាពបំពេញការងារនៅតាមការដ្ឋានជួសជុលប្រាសាទដោយខ្លួនឯង ដោយពុំចាំបាច់មានអ្នកជំនាញបរទេសទាំងស្រុងដូចកាលពីមុនទៀតហើយ។ លើសពីនោះ សិក្ខាកាមទាំងអស់ ហាក់មានចិត្តស្រលាញ់កេរមរតកដូនតាខ្លួនផង បានខិតខំយកចិត្តទុករៀនសូត្ររហូតក្លាយខ្លួនជាអ្នកជំនាញ ប្រែខ្លួនពីមនុស្សម្នាក់ដែលចេះសង្កេត តាមដានថ្ម និងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៀតផង៕

អត្ថបទដែលជាប់ទាក់ទង