**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

នគរបាលបំបែកសំណុំរឿងឃាតកម្មនៅខេត្តកោះកុង ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកលើកដែក ខេត្តកណ្ដាល

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣​ វេលាម៉ោង​១៤:៥៥នាទី​ កម្លាំងជំនាញនាយកដ្ឋាន​ដឹកនាំ​ដោយ​ លោកឧ.ត្រី​ ខេង​ ​ម៉េងឈាង​ និងលោកឧ.ត្រី​ កែវ​ រ៉េតមុន្នី​ អនុប្រធាន​នាយកដ្ឋាន​ សហការ​ជាមួយ​កម្លាំងជំនាញស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ផន ចាន់​រ៉ា​​ (ហៅ​ លៀន​)​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ នៅត្រង់ចំណុចភូមិដេីមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្ត​កណ្តាល​ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម ​(ចាក់សម្លាប់មនុស្ស) ​​បណ្តាលអោយជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ បណ្តាលអោយស្លាប់​ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​​។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួររំលឹកដែរ​ថា​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ត្រង់ចំណុច​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ មា​នករណី​ ឃាតកម្ម​(ចាក់​សម្លាប់​មនុស្ស​)​ ដែលបង្កដោយ​ជនសង្ស័យ​ឈ្មោះ​ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ ​ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ​ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​បាន​នាំមកកាន់​នាយកដ្ឋាន​ ដេីម្បីប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ ចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង