**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វ​ផ្សាយ​គោលគំនិត​យេនឌ័រ និងវិធានការពារ ព្យាបាលជំងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំ​ពិធី​ផ្សព្វ​ផ្សាយ​គោលគំនិត​យេនឌ័រ និងវិធានការពារ ការព្យាបាលជម្ងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ និងលោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធភូមិភាគទី៤ ។​

លោកវរសេនីយត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន តំណាង​ឲ្យ​អង្គពិធី​បា​នឡើងថ្លែងសន្ទរកថាស្វាគមន៍​ និង​រាយការណ៍អំពីសភាពការណ៍ទូទៅ​នៃ​ស្ថាន​ភាព​ជំងឺ​ និង​វិធានការការពារ ព្យាបាលជម្ងឺគ្រុនចាញ់ ព្រមទាំង​ការ​យល់ដឹងអំ​ពី​គោល​គំនិត​ និងការអនុវត្តន៍​ការ​យ៉េនឌ័រ​ របស់​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​នាពេលកន្លងមក​ជូន​គណ​គណអធិបតី​និង​អង្គពិធី​ផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ ក្រុម​ការងារ​យ៉េនឌ័រ​ និងក្រុម​ការ​ងារ​សុខាភិបាល​របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ភារកិច្ច​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ជា​មួយ​នេះ​ដែរ​ លោកមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ក៏បានណែនាំដល់យោធិនទាំងអស់​ត្រូវ​ត្រង់​ត្រាប់​ស្តាប់​ ការ​ពន្យល់​ណែនាំ​ពី​ក្រុមងារយេនឌ័រនិងក្រុមការងារជម្ងឺគ្រុនចាញ់ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយនិងណែនាំពី លោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ នៅ​ពេល​នេះ​ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។​

លោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ បានផ្សព្វផ្សាយ​ ស្តីពីការពារ ការព្យាបាលជម្ងឺ គ្រុនចាញ់ ជំងឺកូវីដ-១៩ និងគោលគំនិតយេនឌ័រ​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ ។​

ក្នុងឱកាសនេះផងដែរ លោស្រី​វរសេនីយ៍ឯក​ប្រធាន​ប្រតិភូ​ ក៏បានសំណូមពរដល់បងប្អូន កងទ័ព ក្រុមគ្រួសាររបស់កងទ័ព ត្រូវមានការចេះយោគយល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ការងារបុរស និងការងារស្រ្តីឡើយ ត្រូវរស់នៅស្អាតពាក់អាវដៃវែង ខោជើងវែង គេងត្រូវមានមុង ដើម្បីការពារជម្ងឺគ្រុនចាញ់នៅរដូវភ្លៀងធ្លាក់ខាងមុខ និងត្រូវរក្សានៅអនាម័យ រស់នៅស្អាត ត្រូវលាងដៃជាមួយអាល់កុល ជែល ដើម្បីការពារការឆ្លងរីករាល់ដាល់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង