ព្រះមហាក្សត្រ នឹងយាងប្រទានព្រះភ្លើង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងយាងប្រទានព្រះភ្លើង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាថ្ងៃទី២៣ មករានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីឱ្យចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅថ្ងៃទី២៥ ខែមករា។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវរួមគ្នារៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ ៕
