**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អំណោយថវិកា និងសម្ភារៈមួយចំនួនរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានផ្ដល់ជូនកីឡាករកីឡាការិនី ក្លឹបកីឡាវាយសី បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ក្លឹបកីឡាវាយសីបញ្ជាការដ្ឋានការពាក់អាកាសកងទ័ពជើងគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស ក្រុមការងារគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវាយសីកម្ពុជា និងជាប្រធានកិត្តិយសក្លឹបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានប្រារព្ធធ្វើពិធីចែកអំណោយថវិកា និងសម្ភារៈមួយចំនួនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនកីឡាករកីឡាការិនីម្ចាស់មេដាយចំនួន១៥រូប ក្នុងនោះរួមមានមេដាយមាសចំនួន១១គ្រឿង មេដាយប្រាក់ចំនួន១១គ្រឿង និងមេដាយសំរិទ្ទចំនួន១០គ្រឿង សរុបមេដាយរួមចំនួន៣២ គ្រឿង ដែលទទួលបានពីការចូលរួមប្រកួតនៅគ្រប់ព្រឹត្តិការណ៍របស់សហព័ន្ធកីឡាវាយសីកម្ពុជា និងផ្ដល់ជូនថវិកា និងសម្ភារៈលើកទឹកចិត្តដល់គ្រប់កីឡាករកីឡាការិនីទាំងអស់ក្នុងក្លឹបនោះផងដែរទោះពុំទទួលបានមេដាយក៏ដោយ។

នៅក្នុងពិធីនោះផងដែរឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកងទ័ពជើងគោក ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តែងតែគិតគូរយកចិត្តទុកដាក់គ្រប់កាលៈទេសៈជូនគ្រប់កងឯកភាពក៏ដូចជាកងយោធពលខេមរៈភូមិន្ទ ទាំងស្មារតី និងសម្ភារៈសំដៅជួយទ្រទ្រង់ដល់កងកម្លាំងប្រដាប់អាវុធឲ្យសម្រេចបានជោគជ័យរាល់ភារកិច្ច ជាពិសេសវិស័យកីឡាជាតិឯកឧត្តមតែងតែជម្រុញឲ្យចូលរួមហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងកម្លាំងកាយសម្បទាឲ្យបានមាំមួនដើម្បីឈានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិអន្តរជាតិទទួលបានជ័យលាភីល្អប្រសើរជូនជាតិមាតុភូមិ។

ដោយឡែកក្លឹបកីឡាវាយសីរបស់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ក៏ឯកឧត្តមតែងតែជួយឧបត្ថម្ភថវិកា និងសម្ភារៈបានមួយចំនួនធំផងដែរដើម្បីទ្រទ្រង់ឲ្យក្លឹបមានលទ្ធភាពបន្តហ្វឹកហាត់បានមកទល់សព្វថ្ងៃនេះ ជាក់ស្ដែងដូចជាអំណោយដ៏ថ្លៃថ្លាមានថវិកា និងសម្ភារៈក្នុងថ្ងៃនេះគឺបានមកពីទឹកចិត្តសប្បុរសរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកក្នុងការគិតគូរលើកទឹកចិត្តដល់ប្អូនៗកីឡាករកីឡាការិនីម្ចាស់មេដាយទាំងអស់ក៏ដូចជាក្រុមកីឡាទាំងមូលផងដែរ។

ឯកឧត្តម សុខ ប៉ាង បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះម្ចាស់មេដាយទាំងអស់ដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាវាយសីកម្ពុជា ហើយឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗកីឡាករកីឡាការិនីគ្រូបង្វឹកទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យអស់ពីលទ្ធភាពជម្រុញការងារគ្រប់គ្រងកម្រិតបច្ចេកទេស ហ្វឹកហាត់បន្សំភាពហត់ឲ្យបានខ្លាំងក្លាដើម្បីធានាកម្លាំងសុះនៅពេលប្រកួតជាក់ស្ដែងមានថាមពលខ្ពស់រឹងមាំ ឯកឧត្តមបានបញ្ជាក់ថាកីឡានាំមកនៅសុខភាព មិត្តភាព និងការអភិវឌ្ឍជាពិសេសជាសឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀន ។

ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសក្នុងនាមក្រុមការងារគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវាសីកម្ពុជា និងជាប្រធានកិត្តិយសក្លឹបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការ និងលោកជំទាវព្រមទាំងបុត្រាបុត្រី សូមឱ្យមានសុខភាពល្អកម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំការអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង