ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សាកលវិទ្យាល័យ CUS គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាដែល មានឈ្មោះបោះសំឡេងមួយនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សា៕
