អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង សិ្ថតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះ មួយកន្លែង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខC10-C12 ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការដុតធូកសែនបង្ករជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះហឹងកុងម៉ា, ម៉ាស៉ីនត្រជាក់, កៅអី, តុ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
នៅវេលាម៉ោង ១៣និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប៕
