**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ប្រទេសចិនជាមិត្តភក្តិអាចជឿទុកចិត្តបាននិងដៃគូដ៏ស្មោះត្រង់របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរហូត

ឆ្នាំថ្មីឆ្នាំសកលទើបតែចាប់ផ្តើម លោក QinGang រដ្ឋមន្ត្រីការបរទេសចិនដែលទើបតែ
ឡើងតំណែងបានធ្វើដំណើរទស្សនកិច្ចទៅទ្វីបអាហ្វ្រិកតែម្តងនេះជាទម្លាប់ការទូតរបស់ប្រទេសចិនក្នុងរយៈពេល៣៣ឆ្នាំមកដែលបានបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះបណ្តាប្រទេសអាហ្វ្រិកក្នុងការស្តារឡើងនិងអភិវឌ្ឍឡើងវិញ។ ប្រទេសចិនជា
មិត្តភក្តិអាចជឿទុកចិត្តបាននិងជាដៃគូដ៏ស្មោះត្រង់របស់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរហូត។ ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង។
ក្នុងយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានទទួលសមិទ្ធផលដែលត្រូវបានពិភពលោកកត់សម្គាល់។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសជាសាធារណៈដំបូងគេបង្អស់នូវការគាំទ្រសហភាពអាហ្វ្រិកចូលរួមក្រុមប្រទេសG20 ដើម្បីលើ
ទឹកចិត្ត ទ្វីបអាហ្វ្រិកឱ្យដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ។ ជានិច្ចកាលប្រទេសចិន
បាននិងកំពុងខិតខំជួយទ្វីបអាហ្វ្រិកកាត់បន្ថយសម្ពាធខាងបំណុល។ខែសីហាឆ្នាំ២០២២ភាគីចិនបានប្រកាសលុបចោលបំណុលប្រាក់កម្ចីឥតការប្រាក់ចំនួន២៣បំណុលដែលមានពេលកំណត់នៅឆ្នាំ២០២១របស់ប្រទេសអាហ្វ្រិកចំនួន១៧ប្រទេស។ រហូតទល់ពេល
បច្ចុប្បន្នប្រទេសចិនបានចុះកិច្ចព្រមព្រៀង ឬក៏បានឯកភាពគ្នាជាមួយបណ្តាប្រទេស
អាហ្វ្រិកចំនួន ១៩ ប្រទេសស្តីពីការពន្យារពេលសងប្រាក់បំណុលវិញដែលក្លាយជាប្រទេសដែលអនុវត្តការពន្យារពេលបំណុលមានទំហំប្រាក់ច្រើនជាងគេក្នុងចំណោមសមាជិកក្រុមប្រទេសG20។
ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងដែលជាផ្លូវដែកល្បឿនលឿនទីមួយក្នុងប្រទេសឥណ្ឌូនេស៊ីនិងក្នុងអាស៊ីអាគ្នេយ៍បានសាកបើកដំណើរការនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីអាចធ្វើដំណើរការទាំងស្រុងនៅខែមិថុនាឆ្នាំ២០២៣ផ្លូវដែកល្បឿនលឿននេះនឹងឈានដល់កម្រិតទៅមកគ្នាក្នុងក្របខណ្ឌតំបន់។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោងសំខាន់របស់ប្រទេសចិនសហការជាមួយបណ្តាប្រទេសជុំវិញសុទ្ធតែទទួលការវិវឌ្ឍចម្រើនទាំងស្រុងក្នុងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យដំណើរការនិងការ
ដាក់ដំណើរការទាំងស្រុងនៃចំណតរបស់ផ្លូវដែកល្បឿនលឿនប្រទេសចិន-ឡាវសម្រាប់ការដឹកជញ្ជូនទំនិញជាដើម។ ដូចដែលលោកXi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ថា
សមទ្ធិផលដ៏ប្រាកដប្រជាទាំងអស់នេះមិនត្រឹមតែមានអំណោយផលចំពោះប្រជាជននៃប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេថែមទាំងជះឥទ្ធិពលជាវិជ្ជមានចំពោះតំបន់រហូតដល់ពិភព
លោកផងដែរ ដែលបានក្លាយទៅជាឧទាហរណ៍គំរូសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ បង្រួមសាមគ្គីគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ឈ្នះ-ឈ្នះ។
ទន្ទឹមនឹងការអនុវត្ត«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន»
(ACEP) ឆ្នាំ២០២២ទំហំការនាំចេញនាំចូលរវាងប្រទេសចិននិងអាស៊ានបានឡើងដល់
៦.៥២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៥ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២១ ប្រទេសចិនបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។ ការកើនឡើងដោយមានស្ថិរភាពរបស់តំបន់អាស៊ីអាគ្នេយ៍មិនអាចខ្វះកិច្ចសហប្រតិប
ត្តិការដ៏មេត្រីភាពរវាងប្រទេសចិននិងអាស៊ាន។ដូចជាប្រសាសន៍របស់លោកXi Jinping
ប្រធានរដ្ឋចិនថ្លែងក្នុងវេទិកាប៉អៅអាស៊ីឆ្នាំ២០២២ថា៖ យើងត្រូវពង្រឹងតំណែងស្នូលរបស់អាស៊ានក្នុងតំបន់ រួមគ្នាបង្កើតមហាគ្រួសារទ្វីបអាស៊ីដែលមានសមាគ្គីភាពនិងវឌ្ឍនភាព។
ឆ្នាំ២០២២បានកន្លងផុតទៅក្នុងនាមជាសមាជិកដ៏រឹងមាំក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ប្រទេសចិនរាប់អានដោយសមភាពនិងជួយយកអាហារគ្នាយ៉ាងស្មោះត្រង់ជាមួយ
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។សម្លឹងទៅអនាគត ប្រទេសចិននឹងបន្តបង្កើនសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើកិច្ចការល្អៗនិង ពិតប្រាកដកាន់តែច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង