រដ្ឋបាលក្រុងព្រះសីហនុ ចាត់វិធានការលេីម្ចាស់ទីតាំងដែលចាក់ចម្រៀងឮសូរខ្លាំងបង្កសម្លេងរំខានប៉ះពាល់សិទ្ធិអ្នកដទៃនៅតាមបណ្តោយឆ្នេរអូរឈេីទាល

ភ្នំពេញ៖ រដ្ឋបាលក្រុងព្រះសីហនុ បានប្រើវិធានការទៅលេីម្ចាស់ទីតាំងដែលបានចាក់ចម្រៀងឮសូរខ្លាំងបង្កសម្លេងរំខានប៉ះពាល់សិទ្ធិអ្នកដទៃនៅតាមបណ្តោយឆ្នេរអូរឈេីទាល-១ ក្នុងក្រុងព្រះសីហនុ ដឹកនាំដោយលោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។
សូមបងប្អូនម្ចាស់ទីតាំងអាជីវកម្ម និងសាធារណជនទាំងអស់ មេត្តាកុំបង្កសម្លេងរំខានដោយការច្រៀង ឬចាក់ធុងបាស់នៅតាមទីសាធារណៈ។ ករណីនេះសូមទាក់ទងទូរស័ព្ទ៖ 096 723 6600៕
