ឯកឧត្ដម អាន សុខឃឿន ត្រូវបានតែងតាំងជាអ្នកនាំពាក្យ ក្រសួងការបរទេសជំនួសឯកឧត្ដម ជុំ សុន្ទរី ដែលត្រូវទទួលភារកិច្ចថ្មី

ភ្នំពេញ៖ ឯកឧត្ដម អាន សុខឃឿន ត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ជំនួសឯកឧត្ដម ជុំ សុន្ទរី ដែលត្រូវទទួលភារកិច្ចថ្មី ។
ឯកឧត្ដម ជុំ សុន្ទរី បានបញ្ជាក់តាមតេឡេក្រាម នៅថ្ងៃទី២១ មករានេះថា «សូមជំរាបជូនថា ខ្ញុំ (ជុំ សុន្ទរី) ត្រូវទទួលភារៈកិច្ចថ្មី ឈប់ទទួលជាអ្នកនាំពាក្យ របស់ក្រសួងការបរទេស ទៀតហើយ ។ ឯកឧត្តម អាន សុខឃឿន អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យថ្មីរបស់ក្រសួង» ។
សូមបញ្ជាក់ថា ឯកឧត្ដម អាន សុខខឿន ជាអតីតឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) ។ បច្ចុប្បន្នឯកឧត្ដម អាន សុខឃឿន ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរផងដែរ ៕
