កងកម្លាំងមួកខៀវកម្ពុជា នៅអាហ្វ្រិកកណ្ដាល ចុះជួយកែសម្រួលផ្លូវ ២៨គីឡូម៉ែត្រ ក្នុងចំណោមចម្ងាយផ្លូវសរុប ៣៩៨គីឡូម៉ែត្រ

អាហ្វ្រិកកណ្តាល៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ វរសេនីយ៍ទោ ឡាំ ទេពមេបញ្ជាការ រងកងអនុសេនាធំសំណង់វិស្វកម្ម លេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា ការដ្ឋានរបស់កងអនុសេនាតូច សំណង់ផ្តេកទី៣ ដឹកនាំដោយ លោក វរសេនីយ៍ត្រី កែវ សុខចំរើន ដែលបានកែសម្រួលផ្លូវ២៨គ.ម ក្នុងចំណោមចម្ងាយផ្លូវសរុប៣៩៨គីឡូម៉ែត្រ។
ការកែសម្រួលផ្លូវជំហានមួយនេះគឺចាប់ពីចំណុច រង្វង់មូលប្រៀរ (Bria)ទៅកាន់ទន្លេ Boungo-1 ដែលមានចម្ងាយ២៨គ.ម ត្រូវបានផ្អាក ដោយយោងតាមបទបញ្ជារបស់លោក វរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំសំណង់វិស្វកម្មលេខ៤៣២ បានបញ្ជាក់ថា ដោយតម្រូវការចាំបាច់ អោយកងអនុសេនាតូចសំណង់ផ្តេក៣ ជួសជុលសាឡាងនៅក្នុងទន្លេ Boungo-1 អោយហើយរួចរាល់ក្នុងរយៈពេល មួយសប្តាហ៍ខាមុខនេះ ៕
