**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ហ៊ុន សែន ឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តមបានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពជោគជ័យនៃការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលកន្លងទៅនេះ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ដោយសារតែភាពជោគជ័យនៃកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានបន្តវេនមកដល់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវរៀបចំធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ។ ឯកឧត្តមក៏បានជូនពរដល់កម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើ និងអបអរសាទរពីសំណាក់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីជូនចំពោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចដាក់ឈ្មោះផ្លូវ០២ខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំមណ្ឌូនេស៊ី ក្នុងនោះមាន វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ នៅរាជធានីភ្នំពេញ។ ហើយក្នុងនាមរដ្ឋាភិបាលឥណ្ឌូនេស៊ី ឯកឧត្តមបានអរគុណសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាការបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ឥណ្ឌូនេស៊ី និងកម្ពុជា។ ឯកឧត្តមបានជម្រាបជូនថា ឈ្មោះថ្នាក់ដឹកនាំទាំងពីរនេះ គឺមានទំនាក់ទំនងល្អ ជាមួយប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា នេះអាចជាភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្វើឲ្យទំនាក់ទំនង ទ្វេភាគីកាន់តែរឹងមាំ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានអរគុណផងដែរចំពោះការចូលរួមឧបត្ថម្ភនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោបានជួយប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ។ ឯកឧត្តម បានជម្រាបសម្តេចតេជោថា រយៈពេលបួនឆ្នាំដែលបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា ឯកឧត្តមបានមើលឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន។

ឯកឧត្តម ក៏បានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច ងើបពីវិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលមានរីកចម្រើន ទាំងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីជាមានបញ្ហាជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ។ ឯកឧត្តមសង្ឃឹមថា ក្រោយពីការបើកព្រំដែនឡើងវិញ ការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខធ្វើឲ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមកសម្រួលដល់ការធ្វើដឹកជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងផ្សេងទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេសកម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ មិនអាចកាត់ផ្តាច់ពីការជួយគាំទ្រពីប្រទេសភាគីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាមិត្ត ជាពិសេស ឥណ្ឌូនេស៊ី បានគាំទ្រឲ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកផងដែរថា សម្ដេចផ្ទាល់បានគាំទ្រឲ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលការខិតខំទាំងនេះ បានសម្រេចដោយជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។ សម្តេច ក៏បានអរគុណដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងសហការី ដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាពិសេសឥណ្ឌូនេស៊ីបានជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។

សម្តេចបានបន្តថា ឥណ្ឌូនេស៊ី បានចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់មក គឺទំនាក់ទំនងនេះបានពូនជ្រុំ ជាពិសេសឥណ្ឌូនេស៊ី ក៏បានចូលរួមចំណែកស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យកម្ពុជាមានសន្តិភាពមកដល់ពេលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង