**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

សម្តេចពិជ័យសេនា កោតសរសើរចំពោះកិច្ចខិតខំរបស់ គណៈកម្មការសន្តិសុខ ដែលសហការជាមួយគណៈកម្មាធិការជាតិ CAMSOC រៀបចំផែនការការពារព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

ភ្នំពេញ​៖​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលបានសហការជាមួយគណៈកម្មការពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិ CAMSOC យកចិត្តទុកដាក់រៀបចំផែនការពារ មធ្យោបាយសរុប និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត ដៃគូនានានាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ពង្រឹងសមត្ថភាពដល់កងរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 នាពេលខាងមុខ។

ការវាយតម្លៃបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចបានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំង នៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ចំនួន ៤,៣៧៤នាក់ ដើម្បីត្រៀមបម្រើការងារ និងផ្ដល់សុវត្ថិភាពជូនប្រតិភូកីឡាករ ភ្ញៀវជាតិ-អន្ដរជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សមិទ្ធផលការងារដែលសម្រេចបាននាពេលនេះ គឺជាស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ ដោយមានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបង្ហាញពីទឹកចិ “កម្ពុជាប្រទេសតូច តែមានបេះដូងធំៗ ជាមួយនឹងភាពជឿជាក់ និងជោគជ័យគ្រប់កម្មវិធី វេទិកា កិច្ចប្រជុំអន្តរជាតិធំៗ កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ពិតជាមានស្នាដៃ ទេពកោសល្យប៉ិនប្រសព្វ បទពិសោធន៍ ប្រកបដោយការទទួលខុសត្រូវខ្ពស់បានលើកមុខមាត់កេរ្តិ៍ឈ្មោះប្រទេសជាតិលេចត្រដែតលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំឮកថា នៅឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមបានរឹងមាំធ្វើឱ្យបរាជ័យឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games នៅសល់តែ១០៦ថ្ងៃទៀតតែប៉ុណ្ណោះ។ តាមរយៈពេលវេលាសេសសល់នាថ្ងៃនេះ និងមុនការរាប់ថយក្រោយ ១០០ថ្ងៃ គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para_Games តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ សម្រាប់ធានានូវសុខសុវត្ថិភាព និងភាពកក់ក្តៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង ១១ប្រទេស មន្ដ្រីកីឡាអន្តរជាតិ មកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទទេសចរណ៍រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ។

ក្នុងនាមថ្នាក់ដឹកនាំ CAMSOC សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រើនរំឮកដល់គណៈកម្មការជំនាញពាក់ព័ន្ធ ប្តេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលថ្មីៗនេះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ សណ្តាបធ្នាប់ បានបង្ហាញពីការងារត្រៀមរៀបចំប្រុងប្រៀបគ្រប់ផ្នែកទាំងកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈគ្រប់ប្រភេទសម្រាប់ផ្តល់សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹិត្តិការណ៍ប្រកួតកីឡា ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម២០២៣ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង