នាយករដ្ឋមន្ត្រី ឲ្យជ្រើសរើសពេទ្យ ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់ សម្រាប់បម្រើការងារនៅមន្ទីរពេទ្យជាតិ «តេជោសន្តិភាព»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យជ្រើសរើសគ្រូពេទ្យ ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់ សម្រាប់បម្រើការងារ នៅមន្ទីរពេទ្យ «តេជោសន្តិភាព» ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករសំណង់ នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១,២០០នាក់ នាថ្ងៃទី១៩ មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទកភាព នៅពេលកូវីដ១៩ រាតត្បាតមិនមានពលរដ្ឋណាម្នាក់ ដេកតាមផ្លូវ ហើយអ្នកស្លាប់មិនមានសពណាអត់ក្តាមឈូស ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធាន ៥រូប ។ សម្តេចថ្លែងថា ការចំណាយសម្រាប់ក្រសួងសុខាភិបាល និងអប់រំ មានអាទិភាពខ្ពស់ជាងគេ ៕
