អភិបាលខេត្តពោធិ៍សាត់ សម្របសម្រួល និងដោះស្រាយបញ្ហាវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋក្នុងស្រុកក្រគរ ៣ករណី

ភ្នំពេញ៖ ដោយអនុវត្តអនុសាសន៍សម្តេចតេជោ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ពិធីប្រកាសតែងតាំង អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ចំនួន២រូបរួចមកនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្របសម្រួល និងដោះស្រាយបញ្ហាវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ក្នុងស្រុកក្រគរ ចំនួន៣ករណី ។
