**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានឈានឡើងដល់កម្រិតថ្មីថែមទៀត កាលពីថ្ងៃទី១៧ខែមករា


ជាតិស្ថិតិចិនបានប្រកាសពីទិន្នន័យសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ។ តាមការគណនាជាជំហានដំបូង តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំ២០២២បានឡើងដល់១២១ទ្រីលាននិង២ម៉ឺន៧រយលានយាន់ប្រាក់ចិន បើគិតតាមតម្លៃមិនប្រែប្រួល បានកើនឡើង៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានឡើងដល់កម្រិតខ្ពស់ថ្មីម្តងទៀតដែលបានឈានដល់១២០ទ្រីលានយាន់ប្រាក់ចិនបន្ទាប់ពីបានឈានដល់១០០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២០និងឈានដល់១១០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២១ ។
ក្នុងបរិបទដែលរងផលប៉ះពាល់ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើនដូចជាភាពច្របូកច្របល់នៃស្ថានការណ៍នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើង និងជំងឺកូវីដ១៩ក្នុងស្រុកចិនបានរីករាលដាលនៅតំបន់ជាច្រើនជាដើម សេដ្ឋកិច្ចប្រទេសចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ធ្វើឱ្យទំហំសេដ្ឋកិច្ចសរុបបំបែកកំណត់ត្រាជាថ្មីម្តងទៀត ពិតជាមិនងាយទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២គឺ៣ភាគរយ តួលេខនេះខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗភាគច្រើន ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លានិងកម្លាំងរស់រវើកយ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន ។
បើមើលសភាពជាទូទៅ ដំណើរការសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២សម្រេចបាននូវការរីកចម្រើនប្រកបដោយស្ថិរភាព ។ មួយផ្នែក លើមូលដ្ឋានកំណើនបរិមាណដ៏សមហេតុផល ឱកាសការងារធ្វើនិងតម្លៃទំនិញបានរក្សាស្ថិរភាពជាទូទៅ ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទនៅឆ្នាំ២០២២បានកើនឡើង១២លាន៦ម៉ឺននាក់ ដែលលើសពីគោលដៅឆ្នាំ២០២២ចំនួន១១លាននាក់ ។
មួយផ្នែកទៀត ចិនបានបោះជំហានទៅមុខជាប់រហូតមកក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទន្ទឹមនឹងចិនអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មីកាន់តែស៊ីជម្រៅ ថាមពលចលករថ្មីបានដើរតួនាទីណែនាំកាន់តែលេចធ្លោចំពោះសេដ្ឋកិច្ចប្រទេសចិន ។ សមាមាត្រនៃទំហំលក់រាយទំនិញតាមបណ្តាញអ៊ីនធើណេតត្រូវជា២៧,២ភាគរយនៃទំហំសរុបការលក់រាយរបស់ប្រើប្រាស់ក្នុងសង្គម ដែលបានកើនឡើង២,៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលបានបង្ហាញពីបម្រែបម្រួលក្នុងជីវភាពរស់នៅរបស់ប្រជាជនដែលនាំមកពីសេដ្ឋកិច្ចឌីជីថល ។
ទន្ទឹមនឹងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី កម្លាំងរស់រវើកសេដ្ឋកិច្ចបានបញ្ចេញកាន់តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ជើងយន្តហោះក្នុងស្រុកចិនបានរៀបចំឡើងវិញលើសពី៨០ភាគរយនៃឆ្នាំ២០១៩ ។ កាសែត 《The Washington Post》 បានចុះផ្សាយអត្ថបទថា មានបាតុភូតបង្ហាញថា សេដ្ឋកិច្ចប្រទេសចិនបាននិងកំពុងមានភាពរស់រវើកឡើងវិញ ចំនួនមនុស្សជិះរថយន្តក្រោមដីនៅទីក្រុងធំៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយអ្នកប្រើប្រាស់ដែលបានសន្សំទុកប្រាក់មានសមត្ថភាពចំណាយលុយ ។
“និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចរបស់ចិនគឺជាដំណឹងល្អ ។” លោកស្រី Kristalina
Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា សេដ្ឋកិច្ចចិនមានលទ្ធភាពក្លាយជាកត្តាសំខាន់បំផុតមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ។
ក្នុងឆ្នាំថ្មី ពិតមែនតែបរិយាកាសអន្តរជាតិនៅតែប្រែប្រួលយ៉ាងស្មុគ្រស្មាញ កំណើនសេដ្ឋកិច្ចសកលមានកម្លាំងមិនគ្រប់គ្រាន់ ហើយមូលដ្ឋាននៃការស្តារសេដ្ឋកិច្ចឡើងវិញក្នុងស្រុកចិនមិនសូវរឹងមាំក៏ដោយ ក៏ប៉ុន្តែដោយសារប្រទេសចិនមានមូលដ្ឋានសម្ភារៈដ៏រឹងមាំដែលបានរក្សាទុកជាយូរមកហើយ ឧត្តមភាពក្នុងទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើម ក៏ដូចជាការអនុវត្តកំណែទម្រង់និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅបានបញ្ចេញភាគលាភជាបន្តបន្ទាប់និងបទពិសោធន៍ជាច្រើនក្នុងការគ្រប់គ្រងម៉ាក្រូ ដូច្នេះ សេដ្ឋកិច្ចចិនមានជំនឿចិត្តនឹងមានភាពល្អប្រសើរឡើងវិញទាំងស្រុងក្នុងឆ្នាំថ្មី ៕

អត្ថបទដែលជាប់ទាក់ទង