លោក គង់ ស៊ីថា បើកវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់

ភ្នំពេញ៖ លោក គង់ ស៊ីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នាថ្ងៃទី១៧ មករា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់ របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក ដែលមានទីតាំងស្ថិតនៅឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញនៃក្រសួងរ៉ែនិងថាមពល និងប្រជាពលរដ្ឋមូលដ្ឋាននៃទីតាំងខាងលើ។
វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគម្រោងអាជីវកម្មបូមខ្សាច់សំណង់ ព្រមទាំងប្រមូលមតិយោបល់ សំណូមពរ ក៏ដូចជាក្ដីបារម្ភ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដែលការដ្ឋានបូមខ្សាច់តាំងនៅ ពិសេសប្រជាពលរដ្ឋដែលមានលំនៅឋានស្ថិតជាប់មាត់ច្រាំងទន្លេផ្ទាល់ ៕
