អភិបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីគណៈអភិបាល គណៈនាយក លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យរចនាសម្ព័ន្ធខណ្ឌ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងមេប៉ុស្តិ៍ សង្កាត់ទាំង៧។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១- បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋាន (ការងារភូមិ-សង្កាត់ មានសុវត្ថិភាព ជាពិសេសការបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន និងកុងស៊ីបញ្ចាំ)
២- ការងារការពារ សម្តេចតេជោ ការចុះពិនិត្យមន្ទីរពេទ្យ តេជោសន្តិភាព ។
៣- ការត្រៀមលក្ខណៈទទួលក្រុមការងារចុះអធិការកិច្ច របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៤- ពិធីប្រកាសចូលកាន់មុខតំណែងនាយករងរដ្ឋបាល នៃរដ្ឋបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៥- បញ្ហាផ្សេងៗ ៕
