ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងកំណត់និយាមកាដីចម្ការស្រល់រដ្ឋ និងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន អ៊ូជីសាន អិល អេស គ្រុប និងក្រុមហ៊ុន ហួរ លីង

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងកំណត់និយាមកាដីចម្ការស្រល់រដ្ឋ និងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន អ៊ូជីសាន អិល អេស គ្រុប និងក្រុមហ៊ុន ហួរ លីង ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត ប្រធានមន្ទីរដនសស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយករងរដ្ឋបាលសាលាខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ លោក អភិបាលក្រុង-ស្រុកពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យ មេឃុំចៅសង្កាត់ ពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត ៕
