**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

មកដឹងពីប្រវត្តិលោក អ៊ុង ក្រពុំផ្កា និងស្នាដៃក្នុងខេត្តបាត់ដំបង

លោក អ៊ុង ក្រពុំផ្កា គឺជាអតីតនាយកសាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេសភ្នំពេញ កើតនៅ: ថ្ងៃទី ៦ មិថុនា គ.ស. ១៩២៤ នៅ តាខ្មៅ ខេត្តកណ្តាល ឪពុកនាម : អ៊ុង កែវ ម្តាយនាម : គឹម ស៊ុម។

លោកជាអតីតសិស្សនៃ អនុវិទ្យាល័យ ព្រះស៊ីសុវត្ថិ និងបានបន្តការសិក្សានៅទីក្រុង ហាណូយ ព្រមទាំងបានទទួល សញ្ញាប័ត្រ ផ្នែកវិស្វករ ខាងសាធារណៈការ ។ ពេលដែលត្រឡប់ចូល មកកម្ពុជាវិញ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ នាង ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រីផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦ នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី ៣នាក់ ដែលសព្វថ្ងៃ រស់នៅស្រុកបារាំង ។

លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា វិស្វកររង ថ្នាក់ទី ១ នៅភ្នំពេញ។ លោកមានតួនាទីជា អ្នករាយការណ៍ ផ្នែក សាធារណៈការ និងទូរគមនាគមន៍ នៃគណៈកម្មការអនុវត្តន៍ សន្ធិសញ្ញា បារាំង-ខ្មែរ ឆ្នាំ ១៩៥០ ។ បន្ទាប់មក លោកត្រូវបានឡើងជា នាយកផ្នែករងកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ ១៩៥៥ ។ ក្នុងឋានៈជានាយក លោក អ៊ុង ក្រពុំផ្កា ពិនិត្យត្រួតត្រាលើ សាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ។ លោកក៏ជា ស្ថាបត្យករ (ARCHITECTE) ធ្វើមកុដ សម្រាប់ព្រះមហាក្សត្រ ផងដែរ។

នៅឆ្នាំ ១៩៥៦ លោកបានចូលជាសមាជិក “សង្គមរាស្រ្តនិយម” ដែលមាន សម្តេច នរោត្តម សីហនុ ជាព្រះប្រធាន ។ ក្រោយមកលោកត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ សុខាភិបាលសាធារណៈ និង សង្គមកិច្ច របស់រដ្ឋាភិបាល ឯកឧត្តម សាន យន់ (៣ មករា ១៩៥៧-៩ មេសា ១៩៥៧) ។

លោក អ៊ុង ក្រពុំផ្កា បានចូលរួមជាច្រើនលើក ក្នុងមុខងារជា សមាជិកនៃរដ្ឋាភិបាល សង្គមរាស្រ្តនិយម ដែលមានដូចខាងក្រោម ៖

១. អនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍ ទទួលភារៈ ប៉ុស្តិ៍ ទូរលេខទូរស័ព្ទ នៃរដ្ឋាភិបាល សម្តេច ប៉ែន នុត ( ២១ មករា-២៩ មេសា ១៩៥៨) ។

២. រដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ នៃរដ្ឋាភិបាលឯកឧត្តម ផូ ព្រឿង ( ១៩ មេសា ១៩៦០ ដល់ ២៨ មីនា ១៩៦១)។

៣. រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍ នៃរដ្ឋាភិបាល សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ( ១៧ វិច្ឆិកា ១៩៦១ ដល់ ៦ សីហា ១៩៦២)។

៤. អនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍ ទទួលបន្ទុក ប៉ុស្តិ៍ ទូរគមនាគមន៍ នៃរដ្ឋាភិបាលព្រះអង្គម្ចាស់ នរោត្តម កន្តុល (៦ តុលា ១៩៦២ ដល់ ៦ ធ្នូ ១៩៦៤)។

៥. រដ្ឋមន្រ្តី ឧស្សាហកម្ម និងទូរគមនាគមន៍ នៃរដ្ឋាភិបាល នរោត្តម កន្តុល ( ២៥ ធ្នូ ១៩៦៤ ដល់ ៧ ឧសភា ១៩៦៥)។

៦. រដ្ឋមន្រ្តី សាធារណៈការ និង សិល្បៈស្ថាបនាជនបទ នៃ “រដ្ឋាភិបាលស្រោចស្រង់” របស់លោកសេនាប្រមុខ លន់ នល់ (១៤ សីហា ១៩៦៩ ដល់ ១៨ មីនា ១៩៧០)។

– ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកត្រូវបានតែងតាំងជា ប្រធានអគ្គនាយក ក្រុមហ៊ុន អាកាសចរ AIR CAMBODGE ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ AIR FRANCE និង UTA។

– នៅឆ្នាំ ១៩៦០ លោកបានត្រូវតែងតាំងជា នាយក សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេសភ្នំពេញ និង ជាអភិបាល មហាវិទ្យាល័យ ស្ថាបត្យកម្ម និង សាកលវិទ្យាល័យ វិចិត្រសិល្បៈ ក្នុងឋានៈជា រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម សាធារណៈការ និងទូរគមនាគមន៍ ។

– នៅឆ្នាំ ១៩៦១ លោក អ៊ុង ក្រពុំផ្កា បានទុកសមិទ្ធិជាច្រើន ដល់កម្ពុជាដែលមានដូចជា ៖

~ បង្កើតទីភ្នាក់ងារ ប៉ុស្តិ៍ប្រៃសណីយ៍ ៧កន្លែង នៅភ្នំពេញ
~ បង្កើតសម្ព័ន្ធការវិទ្យុ ទូរស័ព្ទ (liai son radio telephonique) ផ្ទាល់ រវាងកម្ពុជា-បារាំង (១៣ មករា ១៩៦១)
~ ចាប់ផ្តើមការដ្ឋានសាងសង់ ស្ពាន លើដៃទន្លេសាប រៀបជួសជួលផ្លូវពី ភ្នំក្រវាញ ទៅឆ្លូងលើ
~ រៀបចំធ្វើផ្លូវរទេះភ្លើង ភ្នំពេញ-ព្រះសីហនុ (ការដ្ឋាននេះ មានការចូលរួមពីអ្នកស័្មគ្រចិត្តរួមគ្នា ទាំងមន្រ្តី ទាំងរាស្រ្ត)។
+ ដោយសារ គុណសម្បត្តិក្នុងការងារ លោក អ៊ុង ក្រពុំផ្កា បានទទួលគ្រឿងឥស្សរិយយស LEGION D’HONNEUR ។

– នៅខែកញ្ញា ១៩៦៦ លោកត្រូវបានតែងតាំង ជា “រាជប្រតិភូ សម្រាប់ទស្សនកិច្ច ឧត្តមសេនីយ ដឺហ្គោល”។

– ចំណែកឯស្នាដៃរបស់លោក មានដូចជា៖ផ្ទះសំណាក់ និង សាកលវិទ្យាល័យបាត់ដំបង, ស្ថានីយរថភ្លើង កំពត និង ភូមិគ្រឹះ គន្ធបុប្ផា(ព្រឹទ្ធសភាសព្វថ្ងៃ) ។

– លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហម ឆ្នាំ ១៩៧៥ ៕

ប្រភពៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង