ឯកឧត្ដម គិន ណែត អញ្ជើញសំណេះសំណាលមន្ត្រីបុគ្គលិកសុខាភិបាលស្រុកកោះអណ្តែត និងស្រុកបូរីជលសារ

ភ្នំពេញ៖ ឯកឧត្ដម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពចំណុះឱ្យស្រុកប្រតិបត្តិកោះអណ្តែត និងបូរីជលសារ ព្រមទាំងបាននាំយកឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ការិយាល័យសុខាភិបាលស្រុកកោះអណ្ដែត ស្រុកបូរីជលសារ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១៣ ស្ថិតក្នុងស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ សរុបចំនួន១៣៥ប្រអប់ ស្មេីនឹង៣,៣៧៥ឧបករណ៍តេស្ត ដែលក្នុងមួយមណ្ឌលទទួលបាន ៩ប្រអប់ស្មេីនឹង២២៥ឧបករណ៍តេស្ត ៕
