វរសេនីយ៍ឯក ឃូ សុផាន់ អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព

ភ្នំពេញ៖ វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោក មេបញ្ជាការរង បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗនាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេចតាមផែនការដែលបានដាក់ចេញ ។
លោក មេបញ្ជាការរង បានបន្តផ្សព្វផ្សាយផែនការមួយចំនួនដល់គ្រប់បណ្តាការិយាល័យ ផ្នែកចំណុះ ទាំងអស់ ដើម្បីអនុវត្តបន្ត រួមមាន ការងារស្នូល ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ព្រមទាំង សិក្ខាកាមដែលកំពុងហ្វឹកហ្វឺន បំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ និង យន្តយុទ្ធ ត្រូវខិតខំយកចិត្តទុកដាក់ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។
លោក មេបញ្ជាការរង ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
