សម្តេចតេជោ ហ៊ុន សែន ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឆ្លៀតងូតទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ មុននឹងទស្សនកិច្ចជាផ្លូវការនៅថ្ងៃស្អែក។
តាមរយៈហ្វេសប៊ុកសម្ដេចសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ “ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប”។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសម៉ាល់ឌីវកាលពីវេលាម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១០៖៤០នាទីព្រឹកម៉ោងនៅប្រទេសម៉ាល់ឌីវ៕
