លោកជំទាវ ពេជ ចន្ទមុន្នី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ចុះពិនិត្យព្យាបាល ជំងឺទូទៅ និងជំងឺមាត់ធ្មេញនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ដែលនេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត , យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត ។
សូមបញ្ជាក់ថា ពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍។ នេះជាលើកទី៤ ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សគហមន៍ក្រីក្រ ។
