**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បទវិភាគ៖សហរដ្ឋអាមេរិកគួរចែករំលែកនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុសដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព


នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ កំពុងរីករាលដាលយ៉ាងលឿននៅប្រទេសអាមេរិកដែលបានក្លាយទៅជាវីរុសដែលមាននិន្នាការកើនឡើងលឿនបំផុតនៅអាមេរិក បណ្តាលឱ្យមានករណីឆ្លងលើសពី ៤០.៥ ភាគរយ ។ តាមស្ថិតិនៃឃ្លាំងចែករំលែកទិន្នន័យជំងឺគ្រុនផ្តាសាយសកល(GISAID)បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលបីឆ្នាំកន្លងមក នៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុសបម្លែងថ្មីប្រភេទទាំងអស់ ។ ហេតុនេះហើយ សហរដ្ឋអាមេរិកគួរចែករំលែកនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុសជាមួយអង្គការសុខាភាពពិភពលោកនិងសហគមន៍អន្តរជាតិដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព ហើយឆ្លើយតបយ៉ាងសកម្មនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ។ ពិភពលោកទាំងមូលកំពុងទន្ទឹមរង់ចាំការឆ្លើយតបរបស់អាមេរិក ។
ការប្រយុទ្ធប្រឆាំងជំងឺឆ្លងត្រូវការកិច្ចសហប្រតិបតិ្តការសកល ។ ប្រសិនបើប្រទេសណាមួយរកឃើញវីរុសបម្លែងថ្មី នោះ ពួកគេសុទ្ធតែមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការចែករំលែកយ៉ាងទាន់ហេតុការណ៍នូវព័ត៌មានពាក់ព័ន្ធជាមួយអង្គការសុខាភាពពិភពលោកនិងសហគមន៍អន្តរជាតិ មានតែធ្វើអ៊ីចឹង ទើបអាចផ្តល់ពេលវេលាសម្រាប់ការតាមដានស៊ើបអង្កេតបែបវិទ្យាសាស្រ្ត ។ យោងតាមលទ្ធផលនៃការពិនិត្យតាមដានរបស់ឃ្លាំងចែករំលែកទិន្នន័យជំងឺគ្រុនផ្តាសាយសកល(GISAID)បានបង្ហាញថា បច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន ៧៤ ។ ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកឱ្យដឹងថា អ្នកជំនាញមួយចំនួនសម្គាល់ឃើញថា វីរុសបម្លែងថ្មីប្រភេទនេះប្រហែលជាបង្កបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។
ដូច្នេះ តើវីរុសបម្លែងថ្មីប្រភេទ XBB.១.៥ កើតមានមុនគេបង្អស់នៅទីណា ? តើវារីករាលដាលយ៉ាងដូចម្តេច ? តើរដ្ឋាភិបាលអាមេរិកបានចាត់វិធានការឆ្លើយតបឬទេ ? សំដៅចំពោះការចោទជាមន្ទិលសង្ស័យដ៏សមហេតុផលរបស់មជ្ឈដ្ឋានខាងក្រៅ សហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការស៊ើបអង្កេតភ្លាមៗព្រមទាំងចែករំលែកនូវព័ត៌មានពាក់ព័ន្ធជាមួយសហគមន៍អន្តរជាតិដោយទាន់ពេលវេលា ។ ប្រការនេះមិនត្រឹមតែទទួលខុសត្រូវចំពោះប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏អាចជួយសហគមន៍អន្តរជាតិឱ្យរកបានមធ្យោបាយឆ្លើយតបប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឱ្យវីរុសបម្លែងថ្មីរីករាលដាលនៅទូទាំងពិភពលោកថែមមួយកម្រិតទៀត ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមក វីរុសកូវីដ ១៩ ដែលបាននិងកំពុងរាតត្បាតនៅសហរដ្ឋអាមេរិកនៅតែបម្លែងថ្មីជាបន្តបន្ទាប់ ដែលសក្តិសមនឹងឋានៈជា”ប្រទេសជាប់លេខមួយក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ និងជាប្រទេសទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ មូលហេតុសំខាន់មួយនៅពីក្រោយគឺ សហរដ្ឋអាមេរិកបាននិងកំពុងប្រកាន់អាកប្បកិរិយាមិនបើកចំហនិងគ្មានតម្លាភាពចំពោះព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ឧទាហរណ៍ដូចជា ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស《The BMJ》ដែលជាទស្សនាវដ្ដីជំនាញវេជ្ជសាស្ត្រលំដាប់កំពូលរបស់ពិភពលោកបានចេញផ្សាយអត្ថបទកាលពីខែកក្កដា ឆ្នាំ ២០២០ ថា ការសិក្សាស្រាវជ្រាវបានបង្ហាញថា គិតមកទល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកគឺ ជិត ៤ លាននាក់ដែលខ្ពស់ជាងចំនួន ២ លាន ៦ សែន ៧ ម៉ឺននាក់ដែលរដ្ឋាភិបាលអាមេរិកបានរាយការណ៍នោះ ។ កាលពីខែមីនា ឆ្នាំ ២០២១ លោក Tom Frieden អតីតប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានលើកឡើងថា “ការខ្វះព័ត៌មានដ៏ត្រឹមត្រូវនិងទាន់ពេលវេលាគឺជាមូលហេតុធំបំផុតមួយដែលបណ្តាលឱ្យសហរដ្ឋអាមេរិកទទួលបរាជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។”
ក្នុងរយៈពេល៣ឆ្នាំកន្លងមក សហរដ្ឋអាមេរិកប្រកាន់អាកប្បកិរិយាមិនស្មោះត្រង់និងមិនទទួលខុសត្រូវជាប់រហូតក្នុងការប្រកាសជាសាធារណៈនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺឆ្លងដែលបណ្តាលឱ្យសហគមន៍អន្តរជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ ត្រូវអង្គការសុខាភាពពិភពលោកកំណត់ថាជា”វីរុសជំនាន់ក្រោយដែលមានសមត្ថភាពរាតត្បាតខ្លាំងបំផុត”ក្នុងវីរុសបម្លែងថ្មី Omicron ហើយព្រមានថា វាប្រហែលនឹងបណ្តាលឱ្យមនុស្សកាន់តែច្រើនឆ្លងជំងឺកូវីដ ១៩ ។ និយាយចំពោះសហរដ្ឋអាមេរិកដែលជា”ប្រទេសជាប់លេខមួយក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ គឺ ដល់ពេលដែលត្រូវប្រកាសជាសាធារណៈនូវទិន្នន័យអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ពិភពលោកទាំងមូលមានសិទ្ធិដឹងការពិត !

អត្ថបទដែលជាប់ទាក់ទង