**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី១០ កុម្ភៈ

 


ក្នុងឱកាសជំនួបជាមួយក្រុមអ្នកសារព័ត៌មានជាង៥ពាន់នាក់ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឆ្លើយតបសំណួររបស់ កញ្ញា Kong Siqi អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា។

សម្តេចបានប្រាប់ថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទៅ៩ ដល់ ១១ កុម្ភៈ ឆ្នាំ២០២៣។ សម្តេច បានមានប្រសាស្តថា ខួបបង្កើតទំនាក់ទំនងកាទូតកម្ពុជានិងចិន រយៈពេល៦៥ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ បានបង្ហាញក្តីសង្ឃឹមពីចំណងមិត្តភាព ក្នុងដំណាក់កាលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខ័ណ្ឌជោគវាសនារួម កម្ពុជានិងចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ និងជាមិត្តភាពដែកថែប ដែលប្រទេសទាំងពីរបានកសាងជាមួយគ្នា។

«រឿងនេះគឺជារឿងប្រវត្ថិសាស្ត្រនៃប្រទេសទាំងពីរដ៏សំខាន់ អ្វីដែលបានកើតឡើងរួចមកហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ត្រូវបានចូលជាធរមាន ដែលឥលូវនេះ ការជំរុញពាណិជ្ជកម្មរវាងប្រទេស ធ្វើកាន់តែច្រើន កិច្ចសហប្រតិបត្តិការនានា ក៏នឹងត្រូវធ្វើកាន់តែច្រើន ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ខ្ញុំនាពេលខាងមុខ នឹងមានគម្រោង ថ្មីៗ ថែមទៀត ដែលយើងត្រូវពឹងពាក់មិត្តចិន ដើម្បីអភិវឌ្ឍន៍ កម្ពុជា ក្នុងហ្នុង ប្រហែលជាយើងត្រូវរៀបចំអំពីគម្រោង ផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវរបស់យើងមិនអាច ប្រើប្រាស់បានទាន់ពេលទេ ប្រហែលជាយើង មានគម្រោងនេះ ដើម្បីដើម្បីនឹងស្នើឲ្យមិត្តចិន ជួយក្នុងការកសាង ផ្លូវដែក របស់កម្ពុជាផងដែរ មានគម្រោងដ៏ទៃទៀត កិច្ចសហប្រតិបត្តិការ ដ៏ទៃទៀត » ។

សម្តេចក៏បានបង្ហើបផងដែរថា ក្នុងពេលសម្តេចបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១១ ខែកុម្ភៈហើយចាកចេញមកកម្ពុជាវិញ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាក៏នឹងយាងទៅប្រទេសចិនដែរ ដោយនេះបង្ហាញពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំកាន់តែល្អប្រសើរបន្ថែមទៀត រវាងកម្ពុជាងនិងចិន៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង