**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-តួកគី នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ សារ៉ាប យ៉ាសារ (Sarap Yasar) សមាជិកាសភា និងជាប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោកជំទាវប្រធានក្រុមមិត្តភាពរដ្ឋសភាតួកគី-កម្ពុជា នៅក្នុងការផ្លាស់ប្ដូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងសភានៃប្រទេសទាំងពីរកម្ពុជា-តួកគី។ តាមរយៈក្រុមមិត្តភាពនេះ ទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ទៀតថា សភាកម្ពុជា មានការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-តួកគី ពិសេសតាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសតួកគីកាលពីឆ្នាំ២០១៨កន្លងមក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានរំលឹកពីចំណងការទូតនៃប្រទេសទាំងពីរ កម្ពុជា តួកគី ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩មក ហើយត្រូវបានកាត់ផ្ដាច់កាលពីរបបប៉ុលពត និងបានបន្តជាថ្មីឡើងវិញ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានជំនឿថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ហើយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក៏នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ ព្រោះកន្លងមកសភានៃប្រទេសទាំងពីរក៏ធ្លាប់បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា IPU និង APA ជាដើម។

លោកជំទាវ សារ៉ាប យ៉ាសារ (Sarap Yasar) សមាជិកាសភា និងជាប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជា ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅដោយ លោកជំទាវបានអះអាងថា ក្នុងនាមលោកជំទាវ ជាប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា លោកជំទាវ នឹងខិតខំអស់ពីលទ្ធភាព ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរតួកគី និងកម្ពុជាអោយកាន់តែល្អប្រសើរឡើងថែមទៀត។

លោកជំទាវក៏បានលើកឡើងពីលទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចក្នុងរយៈពេលពីរថ្ងៃកន្លងមករបស់លោកជំទាវ នៅកម្ពុជា និងបានរំលឹកពីដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសតួកគីកាលពីឆ្នាំ២០១៨ ដំណើរទស្សកិច្ចរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ប្រទេសតួកគីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសតួកគីមកកាន់កម្ពុជា កាលពីឆ្នាំ២០២២កន្លងមក ក្នុងអំឡុងពេលនៃកិច្ចប្រកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺសុទ្ធតែបានជំរុញដល់ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ តួកគី កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍អបអរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា និងថាជំនួបនាពេលនេះក៏បានឆ្លុះបញ្ចាំងពីការជំរុញនូវទំនាក់ទំនងចំណងមិត្តភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាប្រទេសយើងទាំងពីរ កម្ពុជា តួកគី ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសំណូមពរដល់លោកជំទាវប្រធានក្រុមមិត្តភាពសភាតួកគី-កម្ពុជា បន្តបង្កើនកិច្ចសហប្រតិបត្តិការស៊ីជំរៅ រវាងសភានៃប្រទេសទាំងពីរលើការបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ទាំងកម្រិតសភា និងអគ្គលេខាធិការដ្ឋានសភា ព្រមទាំងស្នើសុំលោកជំទាវជួយជំរុញប្រជាពលរដ្ឋតួកគី មកទស្សនាប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត។

នៅចុងបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនតូកគីយ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជាដើម្បីឲ្យកម្ពុជាមានលទ្ឋភាពក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ៕

អត្ថបទដែលជាប់ទាក់ទង