នារីម្នាក់ចុកពោះខ្លាំងដោយសារ បែកគីសអូវែ បណ្តាលឲ្យឈាមដក់ក្នុងពោះ ទទួលការវះកាត់ដោយជោគជ័យ និងចេញមន្ទីរពេទ្យ ដោយថ្លៃព្យាបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយទាំងស្រុង

ភ្នំពេញ៖ ប្អូនស្រី ហៀក ស្រីនាង អាយុ ២៧ ឆ្នាំ រស់នៅភូមិ ស៊ឹង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនពីគ្លីនិចឯកជនមកព្យាបាលបន្តភ្លាមៗ ដោយមូលហេតុចុកពោះខ្លាំងដោយសារ បែកគីស អូវែ បណ្តាលអោយបាត់បង់ឈាម និងមានហូរឈាមដក់ក្នុងពោះ នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ដោយក្រុមគ្រូ ពេទ្យឯកទេសរោគស្រ្តី បានរៀបចំការវះកាត់ជាបន្ទាន់មួយដើម្បីឃាត់ឈាមបានទាន់ពេលវេលា និងដោយជោគជ័យ។
ក្រោយពីសម្រាកតាមដានយ៉ាងយកចិត្តទុកដាក់ក្រោយពីវះកាត់មក សភាពអ្នកជំងឺល្អប្រសើរជាលំដាប់ ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ ដោយថ្លៃព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) ទទួលបន្ទុកក្នុងការចំណាយទាំងស្រុង ៕
