លោកតា ប៊ិន ប៊ន មានជំងឺស្ទះសរសៃឈាមខួរក្បាលធ្ងន់ធ្ងរ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ដោយថ្លៃព្យាបាលត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយទាំងស្រុង

ភ្នំពេញ៖ លោកតា ប៊ិន ប៊ន អាយុ ៨០ ឆ្នាំ ជាអ្នកស្រែចំការ មានទីលំនៅនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ មានអការៈទន់មួយចំហៀងខ្លួន មិនអាចដើរ និង មិនអាចនិយាយបាន ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ។
ក្រោយពី ធ្វើរោគវិនិឆ្ឆ័យ ដោយម៉ាស៊ីនស្កេនខួរក្បាលទំនើប ( CT Scan ) ឃើញថាគាត់មានជំងឺស្ទះសរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ។
ក្រោយពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញមក លោកតាបានជាសះស្បើយ ដោយអាចធ្វើចលនាដើរ និយាយ បានដូចដើមវិញហើយ និងបានចេញពីមន្ទីរពេទ្យហើយ ដោយថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) ទទួលបន្ទុកក្នុងការចំណាយទាំងស្រុង ៕
