ផ្ទះថ្មីចំនួន៣ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកស្ទោង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន ៣ខ្នង ជូនគ្រួសារដែលរងគ្រោះដោ
យភ្លើងឆេះ ព្រមទាំងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារទីទាល់ក្រ ក្នុងឃុំប្រឡាយ និងឃុំព្រះដំរី ក្នុងស្រុកស្ទោង ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាបន្តបន្ទាប់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។
ទន្ទឹមនឹងនេះ លោកជំទាវអនុប្រធានបានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ បន្តប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដាំដំណាំសុវត្ថិភាពគ្រួសារ ដើម្បលើកកម្ពស់ជីវភាពរស់នៅ ដូចពាក្យចាស់ថា «រពឹសដៃផ្ទៃឆ្អែត» ហើយត្រូវលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកដាំឆ្អិន និងសូមរស់នៅក្នុងផ្ទះថ្មីដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។
ជាមួយគ្នានេះអំណោយផ្តល់ជូនម្ចាស់ផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សម្ភារចានឆ្នាំង ១ឈុត, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, កន្ទេល ១៕
