លោក វ៉ាត ប៉ារ៉ានីន អញ្ជើញជាអធិបតីក្នុងមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣)

ភ្នំពេញ៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករាឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣) នៅបរិវេណសាលាស្រុកជាំក្សាន្ត។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុក មេបញ្ជាការកងពលធំលេខ៣ មេបញ្ជាការ-បញ្ជាការរងកងកម្លាំឈរជើងតាមបណ្តោយព្រំដែន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកត្បែងមានជ័យ អភិបាល-អភិបាលរងស្រុក កងកម្លាំងទាំងបីក្មុងស្រុក មន្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕
