សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូន លោកជំទាវ កែវ សញ្ញាម៉ូ ចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តម ហុង ស៊ុនហួត


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ លោកបានផ្ញើសារជូន លោកជំទាវ កែវ សញ្ញាម៉ូ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តម ហុង ស៊ុនហួត គឺជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលត្រូវជាស្វាមី។
បើតាមរយៈសារលិខិតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយពីបានទទួលដំណឹងមរណភាពរបស់ឯកឧត្ដម ហុង ស៊ុនហួត កាលពីថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០:៣០នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។។
