បុរសម្នាក់នៅស្រុកជើងព្រៃ កើតបូសក និងកូនកណ្ដុរ ទទួលការវះកាត់ដោយជោគជ័យ និងបានចេញពីមន្ទីរពេទ្យ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកជំងឺ ឃុន ថុល អាយុ ៥២ឆ្នាំ ទីលំនៅស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលសម្រាកពេទ្យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានអាការឈឺចាប់ខ្លាំងដោយ បូសនៅ ក និង កូនកណ្តុរ នៅក្រោមឆ្អឹងដងកាំបិទ នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ។
នៅពេលនេះ គាត់បានទទួលការវះកាត់ដោយជោគជ័យ ហើយរកឃើញថាបណ្តាកលមកពីមេរោគកាចសាហាវម្យ៉ាង ( Melioidosis ) ។ អាការៈគាត់ ចាប់ផ្តើមធូរស្រាល និងបានចេញពីមន្ទីរពេទ្យហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
