នាយឧត្តមសេនីយ៍ ចាយ សាំងយ៉ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២២ និងទិសដៅការងារប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយ៉ុន រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆ្នាំ២០២២ និងទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅក្រសួងការពារជាតិ ។
