បាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ បណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូម មួយកន្លែង សំរាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលអោយផ្អាកដំណេីរការ ធ្វេីអោយការផ្គត់ផ្គង់ទឹក នៅយប់នេះ ថ្ងៃស្អែក មានការខ្វះខាត ។
ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមជាង ៤ក្រុម បាននឹងជំរុញការងារអោយខ្លាំងដេីម្បីឆាប់បានទឹកបញ្ជូនទៅស្ថានីយ៍ចម្រោះ ឲ្យបានលឿនតាមដែលអាចធ្វេីទៅបាន៕
