**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

បទវិភាគ៖ផ្លូវអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីននឹងកាន់តែធំទូលាយ


ថ្ងៃទី៤ខែមករាឆ្នាំ២០២៣ លោកប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកMarcosប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋទាំងពីររូបបានកត់សម្គាល់លើសារសំខាន់នៃទំនាក់ទំនងចិននិងហ្វីលីពីនចំពោះគ្នាទៅវិញទៅមក បានឯកភាពគ្នាឱ្យរក្សាការប្រាស្រ័យទាក់ទងផ្នែកជាយុទ្ធសាស្ត្រជាប្រចាំ ហើយបានឈានដល់មតិឯកភាពដ៏សំខាន់ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ និងដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យជាដើម។
ក្នុងនាមជាប្រទេសជិតខាង ចិននិងហ្វីលីពីនមានប្រវត្តិសាស្ត្រទំនាក់ទំនងដ៏មេត្រីភាពរយៈពេលជាង១ពាន់ឆ្នាំមកហើយ។ ក្នុងមួយរយៈពេលកន្លងមក ទំនាក់ទំនងចិននិងហ្វីលីពីនធ្លាប់បានជួបការលំបាកខ្លះៗ ប៉ុន្តែក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងចិននិងហ្វីលីពីនបានវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ល្អប្រសើរឡើងវិញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទទួលបានសមិទ្ធផលកិច្ចសហប្រតិបត្តិការជាផ្លែផ្កាជាឈប់ឈរ។ និន្នាការបែបនេះបានមកដោយមិនងាយទេ ដែលគួរឱ្យភាគីទាំងពីររួមគ្នាថែរក្សានិងឱ្យតម្លៃទ្វេដង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងហ្វីលីពីនបានបញ្ចេញនូវភាពរស់រវើកដ៏អស្ចារ្យ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ជាប្រភពនាំចូលដ៏ធំបំផុត និងជាគោលដៅនាំចេញដ៏ធំទី២របស់ហ្វីលីពីន។ ភាគីទាំងពីរបានកំណត់វិស័យសហប្រតិបត្តិការសំខាន់ៗចំនួន៤ ដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌មនុស្សជាតិ។ គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ភាគីចិនបានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងគំនិត”កសាងបន្ថែមទៀត កសាងឱ្យកាន់តែប្រសើរ”របស់ហ្វីលីពីន ហើយបានអនុវត្តគម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាលជិត៤០គម្រោង។ លើកនេះ លោកMarcosប្រធានាធិបតីហ្វីលីពីនបានធ្វើទស្សនកិច្ចនៅប្រទេសចិនដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទ្រង់ទ្រាយធំ វាអាចបញ្ជាក់យ៉ាងពេញលេញថា ភាគីហ្វីលីពីនយកចិត្តទុកដាក់កម្រិតខ្ពស់ ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
ក្នុងជំនួបពិភាក្សាការងារ ភាគីចិនបានលើកឡើងថា រីករាយជួយភាគីហ្វីលីពីនក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ បង្កើតគម្រោងល្បីឈ្មោះនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម ជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្នា រីករាយបន្តពង្រីកទំហំនាំចូលផលិតផលកសិកម្មនិងនេសាទប្រកបដោយគុណភាពល្អរបស់ហ្វីលីពីន ក៏ដូចជាគាំទ្រសហគ្រាសចិនទៅវិនិយោគនៅប្រទេសហ្វីលីពីន។ វិធានការទាំងនេះនឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ហ្វីលីពីន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធថែមទៀត។
បញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហាដែលមិនអាចជៀសវាងបានក្នុងទំនាក់ទំនងចិននិងហ្វីលីពីន។ ក្នុងជំនួបពិភាក្សាការងារលើកនេះ ភាគីចិនបានស្នើថា រីករាយរួមជាមួយភាគីហ្វីលីពីន បន្តដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យតាមរយៈរបៀបពិគ្រោះពិភាក្សាដោយមេត្រី ចាប់ដំណើរការឡើងវិញនូវការចរចាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិនៅក្នុងតំបន់ដែលគ្មានវិវាទ។ ភាគីហ្វីលីពីនបានឆ្លើយតបយ៉ាងសកម្មថា រីករាយរួមជាមួយភាគីចិន ដើម្បីចាប់ដំណើរការឡើងវិញនូវការពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ។ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា ចំពោះបញ្ហាវិវាទលើដែនសមុទ្រ បើចិននិងហ្វីលីពីនប្រកាន់ខ្ជាប់នូវមតិឯកភាពដែលមានស្រាប់ ហើយធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ នោះផ្លូវអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ។ យើងមានហេតុផលអាចជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងហ្វីលីពីននឹងផ្តោតសំខាន់លើចរន្តសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព ដោះស្រាយវិវាទឱ្យបានសមរម្យ ធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជានឹងរួមចំណែកកម្លាំងវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង