**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ

ឯកឧត្តម ខៀវ កាញារីទ្ធ៖ សម្រាប់ទេសចរចិន កម្ពុជាមិនចាំបាច់មានវិធានការសុខាភិបាលអ្វីទាំងអស់ ទោះប្រទេសផ្សេងតឹងរ៉ឹងក៏ដោយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ថ្មីបំផុតរបស់ប្រទេសចិន។

ចាប់ផ្ដើមពីថ្ងៃទី០៨ ខែមករា ឆ្នាំនេះតទៅ ប្រទេសចិននឹងអនុវត្តវិធានការ“ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ចំពោះការឆ្លងជំងឺកូវីដ១៩។ វិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” យកប្រជាជនជាសំខាន់ យកអាយុជីវិតជាសំខាន់ ប្រកាន់ខ្ជាប់នូវការបង្ការតាមបែបវិទ្យាសាស្ត្រ វិធានការត្រឹមត្រូវ អាចកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់របស់ជំងឺរាតត្បាតចំពោះវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។

ឯកឧត្តម ខៀវ កាញារីទ្ធ យល់ឃើញថា វិធានការថ្មីដែលរដ្ឋាភិបាលចិនបានសម្រេចដាក់ចេញគឺជាវិធានការល្អបំផុត សម្រាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន ព្រោះកន្លងមក ទាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ទាំងធុរកិច្ច និងការផ្លាស់ប្តូរគណប្រតិភូ គឺមានការលំបាក និងស្មុគស្មាញនៃវិធានការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូច្នេះ វិធានការ “ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B” នឹងជួយធ្វើឲ្យប្រសើរឡើងវិញ។

សម្លេង៖ «ខ្ញុំយល់ថា នេះគឺជាការសម្រេចចិត្តមួយដ៏ឈ្លាសវៃ ពីព្រោះថា យើងយកកម្រិតពីរគ្រប់គ្រងកម្រិតពីរនេះ គឺបានន័យថា យើងឲ្យថ្នាក់ក្រោមអាចធ្វើការគ្រប់គ្រងកូវីដ១៩ ទន់ភ្លន់ រហ័ស គឺមិនចាំបាច់បញ្ជាពីលើធំមកទាំងដុល អញ្ចឹង កន្លែងនីមួយៗ ដោះស្រាយតាមសភាពការណ៍ជាក់ស្តែង នេះគឺជាចំណុចសំខាន់ណាស់ ដែលយើងអាចនិយាយបានថា ធ្វើឲ្យមនុស្សធូរស្រាល ក្នុងការងារ ហើយក៏មានការជាក់ស្តែង គឺមិនរាំងខ្ទប់ ដូចមុនទៀត នេះគឺជាចំណុចមួយល្អបំផុត»

ឯកឧត្តមក៏បានសង្កេតឃើញថា ប្រទេសមួយចំនួនប្រកាន់យកវិធានការតឹងរ៉ឹង ដោយសារតែប្រទេសទាំងនោះខ្លាចថា ទេសចរចិននាំកូវីដ១៩ ចូលទៅប្រទេសទាំងនោះ ដូចជា នៅប្រទេសថៃ ចាប់ថ្ងៃទី៨ ខែមករា តទៅ គឺទេសចរចិនតម្រូវឲ្យបង្ហាញថា បានចាក់វ៉ាក់សាំង យ៉ាងតិច ២ដូស។ ប៉ុន្តែ សម្រាប់កម្ពុជា ឯកឧត្តមគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាមិនចាំបាច់ធ្វើបែបនេះ គ្មានការបារម្ភនោះទេ ដោយសារកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ តាមរយៈជំនួយពីប្រទេសចិន ធ្វើឲ្យកម្ពុជា ១០០% គឺបានចាក់វ៉ាក់សាំង យ៉ាងតិច ៣ដង ហើយពេលនេះ ត្រូវត្រៀមចាក់លើកទី៦បន្ថែមទៀត ដែលធ្វើមានភាពសុំាសហគមន៍ មិនបារម្ភលើការរីករាលដាលនោះឡើយ។

សម្លេង៖ «ដូច្នេះ យើងទទួលស្វាគមន៍ទេសចរចិន ដែលនឹងមក អាចនឹងជួយធ្វើឲ្យវិស័យទេសចរ វិស័យសេដ្ឋកិច្ច មានដំណើរការល្អឡើងវិញនៅកម្ពុជា»

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏សង្ឃឹមថា កម្ពុជានិងចិននឹងបង្កើនទំនាក់ទំនងនៃការផ្លាស់ប្តូរព័ត៌មាន រវាងប្រទេសទាំងពីរ ព្រោះថា ប្រជាជនទាំងពីរត្រូវការចង់ដឹងពីគ្នាច្រើន ហើយការធ្វើទំនាក់ទំនងរវាងប្រជាជននិងប្រជាជននេះ ធ្វើឲ្យប្រទេសទាំងពីរកាន់តែរីកចម្រើន លើគ្រប់វិស័យ ជាពិសេស ការផ្លាស់ប្តូរព័ត៌មានរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ គឺជាការចាំបាច់ ក្នុងការស្វែងយល់ពីគ្នា កាន់តែច្រើនបន្ថែមទៀត៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង