**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប

ស្រ្តីមេម៉ាយម្នាក់ ខិតខំពុះពារជម្នៈគ្រប់ឧបសគ្គ តស៊ូចិញ្ជឹមម្ដាយចាស់ជរា និងកូនប្រុសម្នាក់ ប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេស A

ភ្នំពេញ៖ ដោយមើលឃើញការលំបាក និងមានក្ដីអាណិតអាសូរពន់ពេក ព្រមទាំងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ស្រ្ដីមេម៉ាយ ហូ នី សុំដីរបស់បងប្អូនស្នាក់នៅបណ្ដោះអាសន្ន រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានជីវភាពខ្វះខាតខ្លាំង ប្រកបរបបរដើរស៊ីឈ្នួលលាងចាន បោកខោអាវ និងធ្វើនេះ ធ្វើនោះផ្សេងៗ អោយគេ ដើម្បីបានលុយយកមកផ្គត់ផ្គង់ក្នុងគ្រួសារ ចិញ្ចឹមបីបាច់ថែរក្សាម្ដាយចាស់ជរាម្នាក់ និងមានកូនឈ្មោះ ហ៊ូ ប៊ុនឡេង ប្រឹងប្រែងរៀនសូត្ររហូតទទួលបាន និទ្ទេស A ក្នុងចំណោមសិស្សនិទ្ទេស A ៦៩នាក់ នៅទូទាំងខេត្តតាកែវ សម័យប្រលង ០៥ – ០៦ ធ្នូ ២០២២។

ដោយឡែកតាមការបញ្ជាក់ផ្ទាល់ពីលោកស្រី ហ៊ូ នី ជាស្រ្ដីមេម៉ាយ បានបញ្ជាក់ឱ្យដឹងថា គាត់មានភាពសប្បាយរីករាយជាខ្លាំង ដែលខ្លួនមានជីវភាពក្រីក្រក៏ពិតមែន បានខិតខំចិញ្ចឹមកូនប្រកបដោយគន្លងធម៌ ជាពិសេសបានប្រលងជាប់លទ្ធផលល្អប្រសើរ គឺ និទ្ទេស A ជួយលើកកិត្តិយសគ្រួសារផងដែរ។

លោកស្រី ហ៊ូ នី បានបង្ហើបថា អ្វីគួរអោយសោកស្ដាយនោះ គឺពេលកូនប្រលងជាប់បាន និទ្ទេស A ក៏ពិតមែន ប៉ុន្តែគាត់គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់អោយកូន បន្តការសិក្សាទៀតនោះទេ ព្រោះរៀនសាកលវិទ្យាល័យ គឺត្រូវចំណាយច្រើនណាស់ ណាមួយខ្លួនគាត់ផ្ទាល់គ្មានមុខរបបរអ្វីច្បាស់លាស់ទេ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ត្រូវមើលថែម្ដាយចាស់ជរាម្នាក់ផង ដូច្នោះពិតជាមានការលំបាកជាខ្លាំងណាស់។

បន្ថែមពីនេះដែរ លោកស្រី ហ៊ូ នី ក៏សូមលើកម្រាមដៃដប់ សណ្ដោសប្រណី សុំជួយដល់រូបគាត់ និងកូនរបស់គាត់ តាមលទ្ធភាពជាក់ស្ដែង ដើម្បីបានកូនបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង