អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២ -២០២៣ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី អភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ក្នុងពិធីនេះមានការប្រគល់ម៉ូតូជូនដល់សិស្សដែលទទួលបាននិទ្ទេស A ចំនួន ០៣រូប ចំណែកសិស្សដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ ១ ដល់ លេខ ៥ ទទួលបានប័ណ្ណសរសើរដែលប្រគល់ដោយឯកឧត្តម អភិបាលខេត្ត ៕
