ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីកសិកម្ម នឹងអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី ។

