ប្រធាននាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចុះមកពិនិត្យ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ភ្នំពេញ៖ ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ នារសៀលថ្ងៃអង្គារ៍ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅ និងពង្រឹងការងារជំនាញនៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕
