ឯកឧត្តម កែវ ចាន់ណា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានបើកប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ៕
