សម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នឹងត្រូវបិទបញ្ចប់ស្អែកនេះ

ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ។
បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៨៣ កថាខណ្ឌទី២ វាក្យខណ្ឌទី១ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រការ១ វាក្យខណ្ឌទី២ ដែលចែងថា [សម័យប្រជុំនីមួយៗ មានថិរវលាយ៉ាងតិចបីខែ]។
សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ បានចាប់ផ្តើមដំណើរការនៅទី០៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ មានរយៈពេល ៣ខែ។ ក្នុងរយៈពេលសម័យប្រជុំ រដ្ឋសភាលើកទី៨ នីតិកាលទី៦ នេះរដ្ឋសភាសម្រេចបានលទ្ធផលចំនួន៨៕

